វិធីធ្វើសាច់គោ ឱ្យឆ្ងាញ់ជក់មាត់

 វិធីធ្វើសាច់គោ ឱ្យឆ្ងាញ់ជក់មាត់

គ្រឿងផ្សំ៖
- សាច់គោ​យក​សាច់​សុទ្ធ
- ​ម្ទេស​ ជីវ៉ាន់ស៊ុយ​ ស្លឹក​ខ្ទឹម​ ស្លឹក​ក្រូច​សើច​ ជី​អង្កាម
- ​អំបិល​​ ទឹកត្រី ​រំដេង​ ខ្ទឹម​​ក្រហម។

វិធីធ្វើ៖
១-សាច់គោ​ចិញ្រ្ចាំ​អោយ​ល្អិត​៣០០ក្រាម ​ ដើម​ខ្ទឹម​ហាន់​ទទឹង​ស្តើងៗ ​ និង​ជីរវ៉ាន់​ស៊ុយ​១មុខៗ​១ស្លាបព្រាបាយ​ ស្លឹក​ជីរ​អង្កាម​ ១/២ចាន​ចង្កឹះ​  ស្លឹក​ក្រូច​សើច​ហាន់​អោយ​ល្អិត​ ១ស្លាបព្រា​បាយ​  ខ្ទឹម​ក្រហម​ហាន់​ទទឹង​ស្តើងៗ​ ១ស្លាប​ព្រាបាយ ​ រំដេង​បុក​អោយ​ល្អិត​១ស្លាប​ព្រា​កាហ្វេ ​ម្ទេស​ម៉ដ្ឋ ​១-២​ស្លាប​ព្រា​កាហ្វេ​ អង្ក​រ​លីង​​(បុកអោយម៉ដ្ឋ) ​១ស្លាបព្រាបាយ​  អំបិល​ម៉ដ្ឋ ​១/២​​ស្លាបព្រា​កាហ្វេ ​ទឹកត្រី ​​១ស្លាប​ព្រា​បាយ ​​និង​ទឹក​ក្រូចឆ្មារ​ ៣​ស្លាបព្រាបាយ​។
២- លាយ​សាច់​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​ អំបិល​ ទឹក​ត្រី​ អ​ង្ករលីង​ ម្ទេស​ម៉​ដ្ឋ​ច្របល់​អោយសព្វ​។
៣- ដាក់​ជីរ​វ៉ាន់ស៊ុយ​ ដើម​ខ្ទឹម​ ស្លឹក​ក្រូច​សើច​ រំដេង ​ខ្ទឹម​ក្រហម​ ច្របល់​អោយ​សព្វ​ហើយ​ដាក់​ជីរអង្កាម​ចូល​
៤- ទទួល​ទាន​ជា​មួយ​នឹង​ បន្លែ​ស្រស់​ ដូច​ជា​ ព្រលឹត​ ស្ពៃ​ក្តោប ​ស្លឹក​ចាភ្លូ​ សណ្តែកកួរ​ ។ល។
សំគាល់​៖ បើ​ចូល​ចិត្ត​ល្វីង ​អោយ​ដាក់​ពោះ​ខ្ចី​​ទាំង​កាក​តិចៗ​ផង​

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.