វិធីធ្វើ ញំា​គល់ខាត់ណា

 វិធីធ្វើ ញំា​គល់ខាត់ណា

គ្រឿងផ្សំ៖
- គល់​ខាត់​ណាស្រុះ​
- បង្គា​ស្ងោរ​ និងសាច់​ជ្រូកស្ងោរ​ ហាន់​ជាចំណិត​តូចៗ ​ឬចិញ្ច្រាំ​
- ខ្ទឹម​ក្រហម​ចំណិតតូចៗ​
- ស្ក​
- ទឹកត្រី​
- ក្រូចឆ្មារ​
- ម្ទេស​ (ហាន់ជាដុំៗ)​
- ម្ទេសក្រៀម​ (អាំង) ​ទុកសម្រាប់​រោយពីលើ​
- ម្ទេស​ក្រហម​ (បំពង) ​ទុករោយពីលើ​
- ពងទាស្ងោរ​
- គ្រាប់ស្វាយ​ចន្ទីទុករោយ​ពីលើ

វិធីធ្វើ៖
ជាដំបូង​ធ្វើទឹក​ជ្រលក់​ញំា ​មាន ​ក្រូចឆ្មា ​ស្ក ​ទឹកត្រី ​ខ្ទឹមក្រហម​លាយចូលគ្នា ​រួចយក​ទៅស្រោច ​ពីលើខាត់​ណា 
​ដែ​ល​បានរៀបចំដាក់​ចានរួច​ជាស្រេច​ បន្ទាប់​មករោយ​ម្ទេស​ក្រៀម ​ម្ទេសក្រហម ​និង​គ្រាប់​ស្វាយ​ចន្ទី​ដើម្បី​បន្ថែម​សោ​ភណ័​ភាព៕

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.