របៀបធ្វើ ភ្លារតនៈគីរី

 របៀបធ្វើ ភ្លារតនៈគីរី

គ្រឿងផ្សំ៖
1- សាច់គោ យកសាច់គោល្អខ្ចី ហេីយផុយ ( លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
2- ម្ទេសប្លោកលឿង . ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗ )
3- ខ្ទឹមបារាំង (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
4- ត្រប់ស្រួយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
5- សណ្ដែកកួរ (លាងទឹកអោយស្អាត កាត់ជាកង់ៗ ខ្លីល្មម )
6- ជីរអង្កាម ( បេះអោយស្អាត រួចយកទៅលាងទឹក )
7- សាឡាត់ . នឹងសាឡាត់ពណ៌ស្វាយ ( បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ ល្មម )
8- ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុុះជាបួន )
9- អង្ករលីង
10- អំបិល
11- បីចេង
12- ស្ករស
13- ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
14- ប្រហុកឆៅ ( ចិញ្ច្រាំអោយម៉ត់ )
15- រំដេង . គល់ស្លឹកគ្រៃ . ស្លឹកក្រូចសេីច ( លាងទឹកអោយស្អាត ហាន់បញ្ឈិតស្ដេីងៗ )
16- ខ្ទឹមស . ខ្ទឹមក្រហម . ម្ទេស ( លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់ )



វិធីធ្វើ៖
1- យេីងដាំទឹកបន្តិចសំរាប់ យកមកធ្វេីជាទឹកប្រហុក ទឹកពុះរួចយកប្រហុកចិញ្ច្រាំ ដាក់ចូលចានល្មម ចាក់ទឹកដាំពុះចូលរួចចាក់
 ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំ ស្ករស អំបិល ទឹកក្រូចឆ្មារ បីចេង ចូលកូរអោយសព្វដាក់សាច់គោចូល រំដេង គល់ស្លឹកគ្រៃ
ស្លឹកក្រូចសេីច ភ្លក់រស់ជាតីតាមចំណូលចិត្ត រួចទុកមួយអន្លេីរ
2- យកបន្លែដែលហាន់រួច ដាក់ចូលចានដែលធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែរ ច្របល់ថ្នមៗ 
រួចដាក់អង្ករលីង ជីរអង្កាម ចូលច្របល់ម្ដងទៀត ថ្នមៗ
3- រួចបន្ថែមម្ដងទៀត អង្ករលីង ជាការស្រេច
 អាហារមួយមុខនេះសំរាប់រីករាយជួបជុំគ្រួសារ មិត្តភក្ដិ បងប្អូន នឹងក្រុមការងារចុងសប្ដាហ៌

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.