របៀបធ្វើ ញាំមីសួ​ជូរ​អែម ពី​អាហារដ្ឋាន ៤៧៨

 របៀបធ្វើ ញាំមីសួ​ជូរ​អែម ពី​អាហារដ្ឋាន ៤៧៨


គ្រឿងផ្សំ៖
- មីសួ បង្គា​ស្រស់ មឹក សាច់ជ្រូក
- ប៉េងប៉ោះ ផ្សិត​ត្រចៀក​កណ្ដុរ ប្រហិត​សាច់ក្ដាម គល់​ខ្ទឹម ខ្ទឹម​ស ស្លឹក​ឃិនឆាយ
- ទឹកត្រីជូរអែម និង​ម្ទេស។

វិធីធ្វើ៖
1- ដំបូង​ត្រូវយកផ្សិតត្រចៀក​កណ្ដុរ​ទៅ​ត្រាំ​ឲ្យ​រីក។ បង្គា​ និងមឹក ត្រូវ​ស្រុស​មួយ​ភ្លែត។
2- មីសួ​ក៏ត្រូវស្រុស​ប៉ុន្តែ​កុំឲ្យ​រីកពេក។សាច់​ជ្រូក​ត្រូវ​ចិញ្ច្រាំ​ ហើយចំហុយ​ឲ្យ​ឆ្អិន។
3- ចាប់ផ្ដើម​រៀបចំ​បន្លែ ដូច​ជា​ប៉េងប៉ោះ​ត្រូវ​ហាន់ជាចំណិត។
4- ខ្ទឹម​ស​ហាន់​ស្ដើងៗ។
5- គល់​ខ្ទឹមកាត់ជាកង់ៗ​ប្រមាណ ២ ថ្នាំង​ដៃ។
6- ប្រហិត​សាច់ក្ដាម និង​ផ្សិត​ត្រចៀក​កណ្ដុរ​ត្រូវ​ហាន់​ជា​កង់តូចៗ។
7- បន្ទាប់​មក​ចាក់​បន្លែគ្រប់​មុខ មីសួ និង​សាច់​ទាំងអស់ចូល​ចាន​ធំ​មួយ ហើយ​ស្រូបទឹក​ត្រី​ជូរអែម​ច្របល់​ឲ្យចូលជាតិ​គ្នា រួច​ដាក់​ម្ទេស​ហឹរ​តិច ឬ​ច្រើន​តាម​ចំណូលចិត្ត៕

ប្រភព៖ ភ្នំពេញប៉ុស្ត៍

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.