របៀបធ្វើ ខគោ

 របៀបធ្វើ ខគោ

គ្រឿងផ្សំ៖
  •  សាច់គោ ( សសៃ )
  •  គ្រាប់ផ្កាចន្ទ័
  •  គ្រឿងសាតេ
  •  ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
  •  គល់ស្លឹកគ្រៃ ( កាត់ជាកង់ៗល្មម ) ស្លឹកក្រូចសើច
  •  រំដេង ( ហាន់ជាបន្ទះ )
  •  ការ៉ុត កាត់ជាកង់ៗល្មម ពុះជាបួន
  •  ស្ករត្នោត ម្សៅស៊ុប អំបិល

វិធីធ្វើ៖
  1. ដាក់ខ្លាញ់ចូលក្នុងឆ្នាំងបន្តិច បន្ទាប់មកដាក់ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង គ្រាប់ផ្កាចន្ទ័ រំលីងអោយឈ្ងុយ ហើយដាក់ម្ទេសក្រៀមចូលកូរបន្ត​​តាមការនិយមចូលចិត្ត រំងាស់ទុកអោយទៀត រួចដាក់ស្ករត្នោតចូលកូរអោយរៀងក្រហមហើយ ដាក់គ្រឿងសាតេចូល កូរបន្តរទៀត
  2. ហើយដាក់សាច់គោចូលកូរជាមួយគ្រឿងអោយសព្វ ហើយដាក់ម្សៅស៊ុប អំបិល រួចភ្លក់មើលអោយល្មម គ្រឿងចូលជាតិជាមួយនិងសាច់
  3. ទើបដាក់ទឹកចូល និង ការ៉ុត ទុកអោយពុះ ហើយភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ បន្តរំងាស់ទុកអោយផុយសាច់ រួចជាការស្រេច ។អាចទទួលទានជាមួយមី គុយទាវ នំប័ុង និងជាមួយបាយក៌បាន តាមចំនូលចិត្តរបស់លោកអ្នក ។

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.